|
|
ជំនួបរវាងក្លឹបយក្ស PSG និង Real Madrid កាលពីយប់មិញបញ្ចប់ដោយលទ្ធផល ១ - ០ ខណៈខ្សែប្រយុទ្ធវ័យក្មេង Mbappe ជាអ្នកស៊ុតបញ្ចូលទីនៅចុងម៉ោង ។
គួរបញ្ជាក់ថានៅតង់ទី១ PSG មានឱកាសបានបាល់ពិន័យ ១១ម៉ែត ស៊ុតដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi តែជាអកុសលត្រូវជួយសង្រ្គោះបានដោយអ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois ។ ទោះជាយ៉ាងណានៅម៉ោងបន្ថែមតង់ទី២ ខ្សែប្រយុទ្ធវ័យក្មេងរហ័សនាមនិនចារអណ្តើក Kylian Mbappe ស៊ុតបញ្ចូលទីបានសម្រេចនៅនាទី ៩០+៤ បញ្ជូនដោយ Neymar ។
ជាលទ្ធផល Paris Saint-Germain យកឈ្នះ Real Madrid ១ - ០ ក្នុងវគ្គ ១៦ក្រុម UEFA Champions League ជើងទី១ ខណៈឯជើងទីពីរនិងត្រូវធ្វើឡើងនៅខែក្រោយ ទឹកដី Madrid ៕
ប្រភព : Sky Sports
La Liga Barcelona VS Valencia Result ...
Premier League Burnley VS Liverpool Result ...
Premier League Man City VS Man United Result ...
Premier League Man City VS Man United Match ...
Aurelien Tchouameni បានឈានដល់ចំណុចសំខាន់មួយកាលពីថ្ងៃទី 13 ខែកញ្ញា ដោយបង្ហាញខ្លួនក្នុងការប្រកួតលើកទី 150 របស់គាត់សម្រាប់ Real Madrid ក្នុងជ័យជម្នះ 2-1 ទល់នឹង Real Sociedad នៅ Anoeta ។...